FYI.
---------- Forwarded message ----------
From: Anirudh Bhati <anirudhsbh(a)gmail.com>
Date: 2012/11/2
Subject: Wikimedia workshop @ BlogFest.Asia
To: blogfestsiemreap2012(a)googlegroups.com
Cc: Kounila Keo <kounilakeo(a)gmail.com>om>, Vantharith Oum <
vantharith.oum(a)gmail.com>
*សួស្ដីភ្ញៀវកិត្តិយសទាំងអស់!
តាំងនាមឲ្យមូលនិធិវិគីមេឌា (Wikimedia Foundation)
និងអង្គការវិគីមេឌាអាល្លឺម៉ង់ (Wikimedia Deutschland)
សូមស្វាគមន៍លោកអ្នកមកកាន់ព្រឹត្តិការណ៍ជួបជុំ BlogFest.Asia 2012!
ក្រុមការងារយើងមានសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ
ហើយក៏សូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី ក៏ដូចជាមិត្តកម្ពុជាយើង
សម្រាប់ឳកាសដ៏មានខ្លឹមសារនេះ។
មូលនិធិវិគីមេឌា
គឺជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅទីក្រុង San Francisco
រដ្ឋ California ដែលគ្រប់គ្រងដំណើរការ សព្វវចនាធិប្បាយសេរីវិគីភីឌា
ក៏ដូចជាគម្រោងចំណេះដឹងសេរី បងប្អូនជាច្រើនទៀត។
វិគិភីឌាគឺជាសព្វវចនាធិប្បាយធំជាងគេបង្អស់នៅក្នុងពិភពលោក
ដែលអ្នកប្រើប្រាស់គ្រប់រូបអាចចូលទស្សនាបាននៅលើអុីនធឺណែន ដោយសេរីឥតគិតថ្លៃ។
មូលនិធិវិគីមេឌាលើកស្ទួយការប្រើប្រាស់មាតិកាសេរីជុំវិញពិភពលោក
ហើយក្រុមការងារយើងលើកទឹកចិត្តដល់អ្នកអានរបស់យើងក្នុងការចូលរួមទាំងអស់
ដោយស្ម័គ្រចិត្តចែករំលែកពេលវេលា និងចំណេះដឹងរបស់ខ្លួន
សម្រាប់ប្រយោជន៍មនុស្សជាតិតទាំងមូល។
ខ្ញុំបាទ វ័ណថារិទ្ធ និងសហការី អានីរុធ នឹងលើកយកជ្រុងមួយនៃចលនាវិគីមេឌា
មកធ្វើជាប្រធានបទនៃបទបង្ហាញរបស់យើង នៅថ្ងៃទី៣ វិច្ឆិកា ២០១២
ក្នុងកំឡុងព្រឹត្តិកាណ៍ BlogFestAsia ។ បើលោកអ្នកចាប់អារម្មណ៍
សូមអានព័ត៌មានលម្អិតនៅ
http://2012.blogfest.asia/program ។
បទបង្ហាញនេះនឹងចែកចេញជា២ផ្នែក៖
ផ្នែកទី១ ពីម៉ោង២-៣ ៣០នាទី ជាភាសាខ្មែរ (ដោយវ័ណថារិទ្ធ)
ផ្នែកទី២ ពីម៉ោង៣ ៣៥នាទី ដល់ ៤ ៣៥នាទី ជាភាសាអង់គ្លេស(ដោយអានីរុធ)
គោលបំណងនៃបទបង្ហាញនេះ គឺផ្សព្វផ្សាយអំពីចលនាវិគីមេឌា
និងគម្រោងចំណេះដឹងសេរីនានារបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ
ហើយនឹងផ្ដោតជាចំបងលើការប្រើប្រាស់ ក៏ដូចជាការចូលរួមចំណែកក្នុងគម្រោងវិគីមេឌា
Wikimedia Commons
ដែលជាឃ្លាំងបណ្ដុំដ៏ធំមួយក្នុងចំណោមបណ្តុំមាតិកាមេឌាដែលមានអាជ្ញាបណ្ណសេរីធំជាងគេក្នុងពិភពលោក។
យើងក៏នឹងលើកយកមកពិភាក្សាអំពីការរក្សាសិទ្ធ ដែនសាធារណៈ អាជ្ញាបណ្ណ Creative
Commons និងទម្រង់ផ្សេងៗទៀតនៃអាជ្ញាបណ្ណសេរី។
ក្នុងកម្មវិធីថ្ងៃនេះ យើងនឹងមានដំណើរទស្សនាចរនៅក្នុងតំបន់ក្រុងអង្គរ ដូច្នោះ
យើងសូមសំណូមពរដល់អ្នកចូលរួមទាំងអស់
ផ្ដិតយករូបភាពល្អនៃប្រាង្គប្រាសាទបុរាណខ្មែរយើងឲ្យច្រើនតាមដែលអាចធ្វើបាន
ដើម្បីយកទៅផ្ទុករូបថតទាំងនោះឡើងទៅក្នុង Wikimedia Commons
ក្នុងកំឡុងពេលបទបង្ហាញរបស់យើង។
រូបថតទាំងនោះនឹងអាចយកទៅប្រើប្រាស់នៅវិគីភីឌាក្នុងអត្ថបទនានាស្ដីអំពីវប្បធម៌
បេកតិកភន និងប្រវត្តិសាស្ត្រនៃអង្គរ ក៏ដូចជា នៃប្រទេសខ្មែរយើងផងដែរ
ដែលអាចនឹងចូលអាន-មើល ពីសំណាក់រាប់រយមឺុន ឬក៏អាចដល់រាប់លាននាក់។
សូមចូលទៅកាន់
http://commons.wikimedia.org/wiki/Special:UploadWizardដើម្បីស្វែងយល់បន្ថែម។
បើលោកអ្នកមានសំណួរ ឬចម្ងល់ផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិគីភីឌា
ឬចលនាចំណោះដឹងសេរី សូមកុំភ្លេចសាកសួរមកយើងខ្ញុំ។ សូមអរគុណ
និងរន្ទឹមរង់ចាំអ្នកទាំងអស់គ្នានៅ BlogFest.Asia 2012!
ដោយសេចក្ដីរាប់អាន
វ័ណថារិទ្ធ
*
*
*
*[Despatched by: anirudh bhati]*