FYI.
---------- Forwarded message ---------- From: Anirudh Bhati anirudhsbh@gmail.com Date: 2012/11/2 Subject: Wikimedia workshop @ BlogFest.Asia To: blogfestsiemreap2012@googlegroups.com Cc: Kounila Keo kounilakeo@gmail.com, Vantharith Oum < vantharith.oum@gmail.com>
*សួស្ដីភ្ញៀវកិត្តិយសទាំងអស់!
តាំងនាមឲ្យមូលនិធិវិគីមេឌា (Wikimedia Foundation) និងអង្គការវិគីមេឌាអាល្លឺម៉ង់ (Wikimedia Deutschland) សូមស្វាគមន៍លោកអ្នកមកកាន់ព្រឹត្តិការណ៍ជួបជុំ BlogFest.Asia 2012! ក្រុមការងារយើងមានសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយក៏សូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី ក៏ដូចជាមិត្តកម្ពុជាយើង សម្រាប់ឳកាសដ៏មានខ្លឹមសារនេះ។
មូលនិធិវិគីមេឌា គឺជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅទីក្រុង San Francisco រដ្ឋ California ដែលគ្រប់គ្រងដំណើរការ សព្វវចនាធិប្បាយសេរីវិគីភីឌា ក៏ដូចជាគម្រោងចំណេះដឹងសេរី បងប្អូនជាច្រើនទៀត។ វិគិភីឌាគឺជាសព្វវចនាធិប្បាយធំជាងគេបង្អស់នៅក្នុងពិភពលោក ដែលអ្នកប្រើប្រាស់គ្រប់រូបអាចចូលទស្សនាបាននៅលើអុីនធឺណែន ដោយសេរីឥតគិតថ្លៃ។ មូលនិធិវិគីមេឌាលើកស្ទួយការប្រើប្រាស់មាតិកាសេរីជុំវិញពិភពលោក ហើយក្រុមការងារយើងលើកទឹកចិត្តដល់អ្នកអានរបស់យើងក្នុងការចូលរួមទាំងអស់ ដោយស្ម័គ្រចិត្តចែករំលែកពេលវេលា និងចំណេះដឹងរបស់ខ្លួន សម្រាប់ប្រយោជន៍មនុស្សជាតិតទាំងមូល។
ខ្ញុំបាទ វ័ណថារិទ្ធ និងសហការី អានីរុធ នឹងលើកយកជ្រុងមួយនៃចលនាវិគីមេឌា មកធ្វើជាប្រធានបទនៃបទបង្ហាញរបស់យើង នៅថ្ងៃទី៣ វិច្ឆិកា ២០១២ ក្នុងកំឡុងព្រឹត្តិកាណ៍ BlogFestAsia ។ បើលោកអ្នកចាប់អារម្មណ៍ សូមអានព័ត៌មានលម្អិតនៅ http://2012.blogfest.asia/program ។
បទបង្ហាញនេះនឹងចែកចេញជា២ផ្នែក៖ ផ្នែកទី១ ពីម៉ោង២-៣ ៣០នាទី ជាភាសាខ្មែរ (ដោយវ័ណថារិទ្ធ) ផ្នែកទី២ ពីម៉ោង៣ ៣៥នាទី ដល់ ៤ ៣៥នាទី ជាភាសាអង់គ្លេស(ដោយអានីរុធ) គោលបំណងនៃបទបង្ហាញនេះ គឺផ្សព្វផ្សាយអំពីចលនាវិគីមេឌា និងគម្រោងចំណេះដឹងសេរីនានារបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ ហើយនឹងផ្ដោតជាចំបងលើការប្រើប្រាស់ ក៏ដូចជាការចូលរួមចំណែកក្នុងគម្រោងវិគីមេឌា Wikimedia Commons ដែលជាឃ្លាំងបណ្ដុំដ៏ធំមួយក្នុងចំណោមបណ្តុំមាតិកាមេឌាដែលមានអាជ្ញាបណ្ណសេរីធំជាងគេក្នុងពិភពលោក។ យើងក៏នឹងលើកយកមកពិភាក្សាអំពីការរក្សាសិទ្ធ ដែនសាធារណៈ អាជ្ញាបណ្ណ Creative Commons និងទម្រង់ផ្សេងៗទៀតនៃអាជ្ញាបណ្ណសេរី។
ក្នុងកម្មវិធីថ្ងៃនេះ យើងនឹងមានដំណើរទស្សនាចរនៅក្នុងតំបន់ក្រុងអង្គរ ដូច្នោះ យើងសូមសំណូមពរដល់អ្នកចូលរួមទាំងអស់ ផ្ដិតយករូបភាពល្អនៃប្រាង្គប្រាសាទបុរាណខ្មែរយើងឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីយកទៅផ្ទុករូបថតទាំងនោះឡើងទៅក្នុង Wikimedia Commons ក្នុងកំឡុងពេលបទបង្ហាញរបស់យើង។ រូបថតទាំងនោះនឹងអាចយកទៅប្រើប្រាស់នៅវិគីភីឌាក្នុងអត្ថបទនានាស្ដីអំពីវប្បធម៌ បេកតិកភន និងប្រវត្តិសាស្ត្រនៃអង្គរ ក៏ដូចជា នៃប្រទេសខ្មែរយើងផងដែរ ដែលអាចនឹងចូលអាន-មើល ពីសំណាក់រាប់រយមឺុន ឬក៏អាចដល់រាប់លាននាក់។
សូមចូលទៅកាន់ http://commons.wikimedia.org/wiki/Special:UploadWizard%E1%9E%8A%E1%9E%BE%E1%...
បើលោកអ្នកមានសំណួរ ឬចម្ងល់ផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិគីភីឌា ឬចលនាចំណោះដឹងសេរី សូមកុំភ្លេចសាកសួរមកយើងខ្ញុំ។ សូមអរគុណ និងរន្ទឹមរង់ចាំអ្នកទាំងអស់គ្នានៅ BlogFest.Asia 2012!
ដោយសេចក្ដីរាប់អាន
វ័ណថារិទ្ធ * * * *[Despatched by: anirudh bhati]*