why i didnt receive the 4th meeting info... I missed that. hope to attend the fifth one.
________________________________ From: Vantharith Oum vantharith.oum@gmail.com To: Wikimedia Cambodia/ Khmer Wikipedia wikimedia-kh@lists.wikimedia.org Sent: Fri, July 8, 2011 2:40:04 PM Subject: [Wikimedia-KH] វិគីជួបជុំ ភ្នំពេញ៤: របាយការណ៍ (WikiMeetup PP4 - Report is out)
សួស្ដី អ្នកទាំងអស់គ្នា! សុខសប្បាយជាទេ? សូមអភ័យទោស ចំពោះការចេញរបាយការណ៍ នៃវិគីជួបជុំ ភ្នំពេញ៤ រាងយឺតបន្ដិច ព្រោះក្រុមការងារយើងមានភារៈរវល់ ផ្សេងៗទៀតដែលត្រូវបំពេញ ប្រចាំថ្ងៃ។
សូមអរគុណដល់ ប្អូន សុវិចិត្រដែលបានសរសេររបាយការណ៍ ខាងក្រោមនេះ។ សង្ឃឹមថានឹងជួបគ្នានៅ វិគីជួបជុំ ភ្នំពេញ៥ និងនៅលើកក្រោយៗនេះ។ សម្រាប់ព័ត៌មានអំពី វិគីជួបជុំ ភ្នំពេញ៥ ក្រុមការងារយើងនឹងជម្រាបជូន នៅពេលក្រោយទៀត។ សូមអរគុណ និងសុខសប្បាយទាំងអស់គ្នា! --------
របាយការណ៍ វិគីជួបជុំលើកទី៤ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១ នេះ វិគីជួបជុំលើកទី៤ បានប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ការជួបជុំលើកនេះមានអ្នកចូលរួមតិចជាងលើកទី៣ ប្រមាណជិត២០នាក់។ ដូច្នេះលើកទី៤នេះ ឃើញមានអ្នកចូលរួមត្រឹមតែ ៣៧នាក់ប៉ុណ្ណោះ។ ប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងកិច្ជជួបជុំលើកទី៤ នេះមានដូចជា៖ 1. ការណែនាំត្រួសៗអំពី វិគីភីឌា 2. ការណែនាំអំពីរបៀបប្រើប្រាស់ ចន្លោះមើលមិនឃើញ នៅក្នុងយូនីកូដខ្មែរ 3. អំពីការបង្កើតទំព័រគំរូ 4. អំពីរបៀបនៃការសរសេរអត្ថបទ (បកស្រាយដោយវាគ្មិនឈ្មោះ ចេង លីតា មកពីសាកលវិទ្យាល័យភូមិន្ទ) 5. ការណែនាំឡើងវិញពីការចាប់ផ្ដើមសរសេរអត្ថបទ ការជួបជុំលើកនេះ បានដំណើរការទៅបានល្អ តែយើងក៏ទទួលបានសំនូមពរ និងមតិរិះគន់ក្នុងន័យស្ថាបនា ផងដែរ។ ក្នុងសំនូមពរដែលអ្នកចូលរួម បាននិយាយនៅថ្ងៃនោះមានដូចជា៖ * សូមឲ្យមានការបោះពុម្ពជាក្រដាសឯកសារ ដើម្បីចែកជូនអ្នកចូលរួម ក្នុងការជួបជុំក្នុងខែនិមួយៗ * សូមឲ្យមានបង្កើតជាវីដេអូមេរៀន ដើម្បីទុកឲ្យអ្នកមិនដែលមិនមែនជាអ្នក IT និងអ្នករៀនប្រើ វិគីភីឌា ដំបូងងាយស្រួលប្រតិបត្តិតាម យើងខ្ញុំគិតថា ចំណុចទាំងពីរខាងលើនេះ យើងនឹងធ្វើការរៀបចំនៅពេលខាងមុខ។ នៅពេលបន្ទាប់យើងនឹងរៀបចំចងក្រងធ្វើជាកូនសៀវភៅណែនាំអំពីរបៀប ប្រើប្រាស់ វិគីភីឌា មួយ។ ចំណែកចំណុចទី២ យើងនៅពិភាក្សាគ្នាថា តើគួរយកវីដេអូបរទេសមកដាក់អក្សររត់ពីក្រោម (sub-title) ឬក៏ ធ្វើថ្មីតែម្ដង។ តើអ្នកគិតថា គួរតែបង្កើតថ្មី ឬក៏ យកវីដេអូបរទេសមកធ្វើអក្សររត់ពីក្រោម? ក្រៅពីនេះ យើងក៏បានធ្វើប្រអប់បរិច្ចាគផងដែរ។ យើងទទួលបានប្រាក់ប្រមាណជិត៤ម៉ឺនរៀល ដែលអាចគ្រប់គ្រាន់ក្នុងការបោះពុម្ពក្រដាស និងទិញទឹកសុទ្ធសម្រាប់វិគីជួបជុំលើកក្រោយ។
-- Vantharith OUM A Citizen of the World +82 (10) 3592-0443 vantharith.oum@gmail.com vantharith.oum mObserver1609