Thank Mr.Vantharith. nice to heard about Wiki4 Info. I so sorry that I couldn't join on Wiki4. because I have some works to do. But I'll join Wiki5 as it's possible. Mail. panha
2011/7/8 Vantharith Oum vantharith.oum@gmail.com
សួស្ដី អ្នកទាំងអស់គ្នា! សុខសប្បាយជាទេ? សូមអភ័យទោស ចំពោះការចេញរបាយការណ៍ នៃវិគីជួបជុំ ភ្នំពេញ៤ រាងយឺតបន្ដិច ព្រោះក្រុមការងារយើងមានភារៈរវល់ ផ្សេងៗទៀតដែលត្រូវបំពេញ ប្រចាំថ្ងៃ។
សូមអរគុណដល់ ប្អូន សុវិចិត្រដែលបានសរសេររបាយការណ៍ ខាងក្រោមនេះ។ សង្ឃឹមថានឹងជួបគ្នានៅ វិគីជួបជុំ ភ្នំពេញ៥ និងនៅលើកក្រោយៗនេះ។ សម្រាប់ព័ត៌មានអំពី វិគីជួបជុំ ភ្នំពេញ៥ ក្រុមការងារយើងនឹងជម្រាបជូន នៅពេលក្រោយទៀត។ សូមអរគុណ និងសុខសប្បាយទាំងអស់គ្នា!
របាយការណ៍ វិគីជួបជុំលើកទី៤ នៅទីក្រុងភ្នំពេញhttps://khmerwikipedia.wordpress.com/2011/07/08/4th-meeting-report/
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១ នេះ វិគីជួបជុំលើកទី៤ បានប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ការជួបជុំលើកនេះមានអ្នកចូលរួមតិចជាងលើកទី៣ ប្រមាណជិត២០នាក់។ ដូច្នេះលើកទី៤នេះ ឃើញមានអ្នកចូលរួមត្រឹមតែ ៣៧នាក់ប៉ុណ្ណោះ។
ប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងកិច្ជជួបជុំលើកទី៤ នេះមានដូចជា៖
- ការណែនាំត្រួសៗអំពី វិគីភីឌា
- ការណែនាំអំពីរបៀបប្រើប្រាស់ ចន្លោះមើលមិនឃើញ
នៅក្នុងយូនីកូដខ្មែរ 3. អំពីការបង្កើតទំព័រគំរូ 4. អំពីរបៀបនៃការសរសេរអត្ថបទ (បកស្រាយដោយវាគ្មិនឈ្មោះ ចេង លីតា មកពីសាកលវិទ្យាល័យភូមិន្ទ) 5. ការណែនាំឡើងវិញពីការចាប់ផ្ដើមសរសេរអត្ថបទ
ការជួបជុំលើកនេះ បានដំណើរការទៅបានល្អ តែយើងក៏ទទួលបានសំនូមពរ និងមតិរិះគន់ក្នុងន័យស្ថាបនា ផងដែរ។ ក្នុងសំនូមពរដែលអ្នកចូលរួម បាននិយាយនៅថ្ងៃនោះមានដូចជា៖
- សូមឲ្យមានការបោះពុម្ពជាក្រដាសឯកសារ ដើម្បីចែកជូនអ្នកចូលរួម
ក្នុងការជួបជុំក្នុងខែនិមួយៗ
- សូមឲ្យមានបង្កើតជាវីដេអូមេរៀន
ដើម្បីទុកឲ្យអ្នកមិនដែលមិនមែនជាអ្នក IT និងអ្នករៀនប្រើ វិគីភីឌា ដំបូងងាយស្រួលប្រតិបត្តិតាម
យើងខ្ញុំគិតថា ចំណុចទាំងពីរខាងលើនេះ យើងនឹងធ្វើការរៀបចំនៅពេលខាងមុខ។ នៅពេលបន្ទាប់យើងនឹងរៀបចំចងក្រងធ្វើជាកូនសៀវភៅណែនាំអំពីរបៀប ប្រើប្រាស់ វិគីភីឌា មួយ។ ចំណែកចំណុចទី២ យើងនៅពិភាក្សាគ្នាថា តើគួរយកវីដេអូបរទេសមកដាក់អក្សររត់ពីក្រោម (sub-title) ឬក៏ ធ្វើថ្មីតែម្ដង។ តើអ្នកគិតថា គួរតែបង្កើតថ្មី ឬក៏ យកវីដេអូបរទេសមកធ្វើអក្សររត់ពីក្រោម?
ក្រៅពីនេះ យើងក៏បានធ្វើប្រអប់បរិច្ចាគផងដែរ។ យើងទទួលបានប្រាក់ប្រមាណជិត៤ម៉ឺនរៀល ដែលអាចគ្រប់គ្រាន់ក្នុងការបោះពុម្ពក្រដាស និងទិញទឹកសុទ្ធសម្រាប់វិគីជួបជុំលើកក្រោយ។
-- Vantharith OUM A Citizen of the World +82 (10) 3592-0443 vantharith.oum@gmail.com [image: LinkedIn] http://www.linkedin.com/in/vantharith [image: Facebook] http://www.facebook.com/vantharith [image: Flickr]http://www.flickr.com/photos/vantharith [image: Twitter] http://twitter.com/vantharith [image: SlideShare]http://www.slideshare.net/Vantharith [image: WordPress] http://myseouldiary.wordpress.com/ [image: YouTube]http://www.youtube.com/vantharith [image: Google Talk] vantharith.oum [image: Skype] mObserver1609
Wikimedia-KH mailing list Wikimedia-KH@lists.wikimedia.org https://lists.wikimedia.org/mailman/listinfo/wikimedia-kh