អគុណច្រើនបង។

2011/7/8 Vantharith Oum <vantharith.oum@gmail.com>
សួស្ដី អ្នកទាំងអស់គ្នា!
សុខសប្បាយជាទេ? សូមអភ័យទោស ចំពោះការចេញរបាយការណ៍ នៃវិគីជួបជុំ ភ្នំពេញ៤ រាងយឺតបន្ដិច ព្រោះក្រុមការងារយើងមានភារៈរវល់ ផ្សេងៗទៀតដែលត្រូវបំពេញ ប្រចាំថ្ងៃ។

សូមអរគុណដល់ ប្អូន សុវិចិត្រដែលបានសរសេររបាយការណ៍ ខាងក្រោមនេះ។
សង្ឃឹមថានឹងជួបគ្នានៅ វិគីជួបជុំ ភ្នំពេញ៥ និងនៅលើកក្រោយៗនេះ។
សម្រាប់ព័ត៌មានអំពី វិគីជួបជុំ ភ្នំពេញ៥ ក្រុមការងារយើងនឹងជម្រាបជូន នៅពេលក្រោយទៀត។
សូមអរគុណ និងសុខសប្បាយទាំងអស់គ្នា!
--------

របាយការណ៍ វិគីជួប​ជុំ​លើក​ទី៤ នៅ​ទី​ក្រុង​ភ្នំពេញ

កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១១ នេះ វិគីជួប​ជុំ​លើក​ទី៤ បាន​ប្រព្រឹត្ត​ទៅ​នៅ​ឯ​សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ការ​ជួប​ជុំ​លើក​នេះ​មាន​អ្នក​ចូលរួម​តិច​ជាង​លើក​ទី៣ ប្រមាណ​ជិត​២០នាក់។ ដូច្នេះ​លើក​ទី៤​នេះ ឃើញ​មាន​អ្នក​ចូលរួម​ត្រឹម​តែ ៣៧នាក់​ប៉ុណ្ណោះ។

ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ជ​ជួប​ជុំ​លើក​ទី៤ នេះ​មានដូច​ជា៖

  1. ការ​ណែនាំ​ត្រួសៗ​អំពី វិគីភីឌា
  2. ការ​ណែនាំ​អំពី​របៀប​ប្រើ​ប្រាស់ ចន្លោះ​មើល​មិន​ឃើញ នៅ​ក្នុង​យូនីកូដ​ខ្មែរ
  3. អំពី​ការ​បង្កើត​ទំព័រ​គំរូ
  4. អំពី​របៀប​នៃ​ការ​សរសេរ​អត្ថបទ (បក​ស្រាយដោយ​វាគ្មិន​ឈ្មោះ ចេង លីតា មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ)
  5. ការ​ណែនាំ​ឡើង​វិញ​ពី​ការ​ចាប់​ផ្ដើម​សរសេរ​អត្ថបទ

ការ​ជួប​ជុំ​លើក​នេះ បាន​ដំណើរ​ការ​ទៅ​បាន​ល្អ តែយើង​ក៏​ទទួល​បាន​សំនូម​ពរ និង​មតិរិះគន់​ក្នុង​ន័យ​ស្ថាបនា ​ផង​ដែរ។ ក្នុង​សំនូម​ពរ​ដែល​​អ្នក​ចូលរួម បាន​និយាយ​នៅ​ថ្ងៃ​នោះ​មាន​ដូច​ជា៖

យើង​ខ្ញុំ​គិត​ថា ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ យើង​នឹង​ធ្វើ​ការ​រៀប​ចំ​នៅ​ពេល​ខាង​មុខ។ នៅ​ពេល​បន្ទាប់​យើង​នឹង​រៀប​ចំ​ចង​ក្រង​ធ្វើ​ជា​កូន​សៀវភៅ​ណែនាំ​អំពី​របៀប​ ប្រើ​ប្រាស់ វិគីភីឌា មួយ។ ចំណែក​ចំណុច​ទី២ យើង​នៅ​ពិភាក្សា​គ្នា​ថា តើ​គួរ​យក​វីដេអូ​បរទេស​មក​ដាក់​អក្សរ​រត់​ពី​ក្រោម (sub-title) ឬ​ក៏ ធ្វើ​ថ្មី​តែ​ម្ដង។ តើ​អ្នក​គិត​ថា គួរ​តែ​បង្កើត​ថ្មី ឬ​ក៏ យក​វីដេអូ​បរទេស​មក​ធ្វើ​អក្សរ​រត់​ពី​ក្រោម?

ក្រៅ​ពីនេះ យើង​ក៏​បាន​ធ្វើ​ប្រអប់​បរិច្ចាគ​ផង​ដែរ។ យើង​ទទួល​បាន​ប្រាក់​ប្រមាណ​ជិត​៤ម៉ឺន​រៀល ដែល​អាច​គ្រប់​គ្រាន់​ក្នុង​ការ​បោះ​ពុម្ព​ក្រដាស និង​ទិញ​ទឹក​សុទ្ធ​សម្រាប់​វិគីជួប​ជុំ​លើក​ក្រោយ។



--
Vantharith OUM

A Citizen of the World
+82 (10) 3592-0443
vantharith.oum@gmail.com

LinkedIn Facebook Flickr Twitter SlideShare WordPress YouTube
Google Talk vantharith.oum Skype mObserver1609


_______________________________________________
Wikimedia-KH mailing list
Wikimedia-KH@lists.wikimedia.org
https://lists.wikimedia.org/mailman/listinfo/wikimedia-kh




--
KHLEANG Sovann
 
M.Ed Student, International Graduate Studies HRD Center, Faculty of Education,
Burapha University, Chonburi, Thailand
Tel: 66-8-8197-4182 (Thailand)
       855-97-9977-664 (Cambodia)
E-mail: sovannkhleang.tesol@gmail.com
            khleangsovann@yahoo.com